អាពាហ៍ពិពាហ៍គឺជារឿង សំខាន់មួយ ដែលមនុស្សគ្រប់គ្នា គួរតែគិតអោយច្បាស់ មុនពេល
រៀបការជាមួយ នរណាម្នាក់ ថាតើគេយល់ព្រម នឹងស្ថានភាព គ្រប់យ៉ាងនិងតម្រូវការអ្នករឺ
នៅ? បើមិនដូច្នេះទេ អ្នកទាំងពីរ អាចនឹងមានការបែកបាក់គ្នា ក្រោយពេលរៀបការហើយ។
ខាងក្រោមនេះ ជាចំនុចទាំង៥ ដែលគូស្នេហ៍ មិនទាន់ជិតរៀបការ គួរតែនិយាយជាមួយគ្នា
អោយច្បាស់ពីរឿងទាំងអស់នេះ៖
១) លុយ៖ តើអ្នកទាំងពីរមានចំនូលប្រាក់ខែ មួយខែបានប៉ុន្មាន? តើអ្នកណាជាអ្នកបង់ វិក័យប័ត្រដែលត្រូវ ចំនាយក្នុងផ្ទះ និងអ្នកណាជាអ្នក រៀបចំទុកដាក់លុយ។ តើត្រូវសន្សំ លុយប៉ុន្មាន?តើស្ថានភាពបែបណាខ្លះ ដែលត្រូវចំនាយលុយ ក្នុងឪកាសចាំបាច់ ដូចជាពេល បរិភោគអាហារក្រៅ មើលកុន ដំនើរកំសាន្តទីឆ្ងាយ។ លុយជាចំនុចមួយ ដែលជាការចាំបាច់ ដែល អ្នកគួរតែនិយាយអោយច្បាស់ និងរៀបចំអោយបានត្រឹមត្រូវ ពីព្រោះជួនកាលបញ្ហា លុយក៏អាចបែកបាក់គ្នាបានដែរ។
២) កូន៖ តើអ្នកទាំងពីរចង់បាន កូនប៉ុន្មាននាក់? តើអ្នកចេះរបៀបមើលថែ ពួកគេដែររឺទេ? តើអ្នកមាន ស្ទាយបែបណា នៃការមើលពួកគេ អោយបានល្អ? ចុះអ្នកនឹងធ្វើបែបណា នៅ ពេលពួកគេមិនស្តាប់ អ្នកនិយាយ? ចំពោះបញ្ហាកូន អាចធ្វើអោយអ្នកមានអារម្មណ៍ ថាតប់ ប្រមល់ ពេលខ្លះប៉ុន្តែអ្នកទាំងពីរ គួរតែរៀបផែនការ ក្នុងការមើលថែពួកគេបាន។
៣) ការងារ៖ តើអ្នកទាំងពីរមាន ការងារធ្វើ? ចុះបើនរណាម្នាក់គ្មាន ការងារតើអ្នកទាំងពីរ នឹងជីវិត ដូចធម្មតាមែនទេ? ចុះបើការងាររបស់ដៃគូអ្នក តម្រូវទៅរស់នៅឆ្ងាយ តើអ្នកនឹង ផ្លាស់ប្តូរទៅតាម ដែរឬក៏យ៉ាងណា? ជាការពិត មុខរបរសំរាប់មនុស្សម្នាក់ៗ វាជាដើមទុន មួយ ក្នុងការចិញ្ចឹមជីវិត ដែលគ្រប់គ្នា គួរតែពិភាក្សារឿងនេះ អោយបានច្បាស់ ដើម្បីអោយ អ្នកទាំងពីរ យល់ពីកិច្ចការ ការងាររៀងៗខ្លួន។
៤) ពេលទំនេរ៖ នៅពេលទំនេរតើអ្នកទាំងពីរ ចូលចិត្តធ្វើអ្វីខ្លះ? តើអ្នកទាំងពីរអាចមានពេល នៅ ជាមួយគ្នាបាន ប៉ុន្មានម៉ោង? ចំពោះចំនុចនេះ វាក៏ជារឿងសំខាន់មួយ ដែលអ្នកទាំងពីរ ត្រូវតែ មានពេលនៅជាមួយខ្លះ និងចេះយល់អធ្យាស្រ័យគ្នាពីបញ្ហា ពេលទំនេរនេះ ផងដែរ។
៥) បញ្ហាផ្សេងៗ៖ តើអ្នកមានបញ្ហាដែល អ្នកគួរដោះស្រាយ មុនពេលរៀបការដែររឺទេ? ដូច ជាជំងឺ ការពិសារគ្រឿងស្រវឹង ទំនាក់ទំនងស្នេហាពីមុន ដែលធ្លាប់រៀបការហើយ រឺមាន កូនហើយ និង រឿងផ្ទាល់ខ្លួនខ្លះទៀត ផងនោះ។ បញ្ហាទាំងនេះ អ្នកគួរលើកមកនិយាយ អោយហើយ ដើម្បីអោយភាគី ម្ខាងទៀត យល់ព្រមនឹងស្ថានភាព ទាំងអស់នេះ។ ប្រសិន បើភាគីម្ខាងទៀត មិនព្រមនូវ ចំនុចទាំងនេះទេ ដូច្នេះអ្នកទាំងពីរ មិនចាំបាច់រៀបការ នោះ ទេ ពីព្រោះវាអាចជាចំនុច ដែលអាចនាំឲ្យថ្ងៃណាមួយ អ្នកទាំងពីរនឹងបែកបាក់គ្នាបាន។ ខាងលើនេះជាចំនុចដែល បុគ្គលម្នាក់ៗដែលគិតចង់ រៀបចំអនាគតរៀបការគួរតែពិភាក្សា លើស្ថានភាព ទាំងអស់នេះជាមុនសិន ជៀសវាងមានការ ឈ្លោះប្រកែកគ្នានៅថ្ងៃក្រោយ។

ប្រភពពី www.khmerload.com
Comments
Post a Comment